ពួកយើងគឺជានរណា?
អង្គការម៉ូតូកង់បីសម្រាប់កុមារត្រូវបានបង្កើតឡើងដំបូងនៅក្នុង២០១៥ ហើយគោលបំណងដំបូងរបស់អង្គការពួកយើងគឺចង់ផ្លាស់ប្តូរជីវិតរបស់ក្មេងៗដែលរស់នៅទីជនបទនៃប្រទេសកម្ពុជា។ ពួកយើងបានទៅជួបក្មេងប្រហែល២០០នាក់ហើយលេងជាមួយពួកគេជារៀងរាល់២សប្តាហ៍ម្តង, បន្ថែមពីនោះពួកយើងបានបង្រៀនពួកគេ និងធ្វើឲ្យពួកគេមានស្នាមញញឹមជានិច្ច។ វាជាការលើកទឹកចិត្តដ៏ល្អមួយសម្រាប់ពួកយើង ហើយយើងចង់ឲ្យពួកគេមានភាពពុះ ពារយ៉ាងខ្លាំងក្លាក្នុងការតស៊ូនៅក្នុងជីវិតរស់នៅរបស់ពួកគេ។ នៅក្នុងឆ្នាំ២០១៦ អង្គការរបស់ពួកយើងបានចូលរួមសហការជាផ្លូវការជាមួយនឹងអង្គការស្ថាបនាអនាគតកុមារ(BBC)ដែលពួកយើងជាសមាគមមួយជិតស្និតគ្នាយ៉ាងខ្លាំង។ BBC គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានថ្នាក់បង្រៀនភាសាអង់គ្លេសនៅក្នុងទីរួមខេត្ត ពោធិ៍សាត់ ហើយអង្គការនេះបានធ្វើឲ្យក្មេងនៅតាមស្រុកនិងសាលាមតេយ្យកាន់តែមានឱកាសច្រើនឡើងក្នុងការសិក្សា។ ឥឡូវនេះយើងបានណែនាំអំពីសៀវភៅនៅក្នុងបណ្ណាល័យចល័តរបស់ពួកយើង ហើយពួកយើងមានគំនិតចង់បន្ថែមរបស់របរក្មេងលេងបន្ថែមទៀតទៅក្នុងបណ្ណាល័យ នៅពេលឆាប់ៗខាងមុខនេះ។ ពួកយើងមានបុគ្គលិកស្រីដ៏អស្ចារ្យម្នាក់(ដាឡា) ដែលមានតួនាទីផ្សាភ្ជាប់ជាមួយនឹងអ្នកគ្រូលោកគ្រូនិងសង្គម។ នាងបានធ្វើដំណើរជាមួយពួកយើង ហើយបានរៀនពីជំនាញរបស់គ្រូជាច្រើននៅក្នុងរយះពេលដ៏ខ្លី ហើយនាងគឺជាអ្នកបកប្រែយ៉ាងល្អម្នាក់។
ក្នុងចំណោមអ្នកបង្កើតរបស់អង្គការម៉ូតូកង់បីរបស់យើងម្នាក់គឺ អេដ្រៀន(Adrain)។ គាត់ធ្លាប់ធ្វើការងារនៅទីនេះរយះពេលពីរឆ្នាំលើស,ហើយគ្រប់គ្នាគឺស្គាល់គាត់ថាជាបារាំង(ជនបរទេស) ដែលជាជួយបើកម៉ូតូកង់បីសម្រាប់អង្គការរបស់ពួកយើង ហើយគាត់មានកម្ពស់ខ្ពស់ណាស់។ គាត់អាចជួយផ្តល់នូវពត៌មានដល់អ្នក ហើយឆ្លើយតបពីអ្វីដែលអ្នកត្រូវការពីអង្គការរបស់ពួកយើង, ខណះដែលអ្នកនៅក្នុងប្រទេសកម្ពុជា។
អ្នកអាចទំនាក់ទំនងទៅគាត់តាមរយះវេបសាយនេះ៖ tuktukforchildren.org