Tuk Tuk Theatre | Our unique concept
សាកស្រមៃថា,មានក្មេងៗធំលូតលាស់ក្នុងភូមិតូចមួយនៅតំបន់មួយនៃប្រទេសកម្ពុជា។ មានក្មេងខ្លះពួកគេមិនបានត្រៀមខ្លួនក្នុងការចូលរៀននៅសាលាមតេយ្យនោះទេ គឺពួកគេរងចាំរៀននៅសាលាបឋមតែម្តងនៅពេលដែលពួកគេមានអាយុគ្រប់១០ឆ្នាំ ប៉ុន្តែបើសិនជាចំពោះក្មេងខ្លះដែលមានអាយុលើស១០ឆ្នាំ ពួកគេអាចនឹងត្រូវទទួលភារកិច្ចមួយចំនួនទៀតក្រៅពីមើលប្អូនៗដូចជា ត្រូវទៅរកទឹកស្អាតឆ្ងាយពីភូមិចម្ងាយ៣គីឡូម៉ែត្រនិង ត្រូវជួយការងារស្រែចម្ការដល់ឪពុកម្តាយទៀតផង។ ចម្ងាយពីស្រែចម្ការទៅក្នុងខេត្តគឺ៥គីឡូម៉ែត្រ ហើយបើចង់ទៅលេងនៅទីក្រុងភ្នំពេញគឺប្រៀបបីដូចទៅឋានព្រះច័ន្ទផងដែរ។
របៀបដែលពួកយើងចាប់ផ្តើម
ពីដើមក្រុមអ្នកស្ម័គ្រចិត្តរបស់ពួកយើងមានគ្នា៧នាក់ ដែលមានទីតាំងស្ថិតនៅ ខេត្ត ពោធិ៍សាត់, ប្រទេស កម្ពុជា ក្នុងគោលបំណងជួយខាងប្រព័ន្ធអប់រំនិងកាត់បន្ថយនូវភាពក្រីក្រ។ នាពេលព្រឹកមួយ កំឡុងពេលដែលពួកយើងកំពុងតែជួយជួសជុលបង្អួចរបស់ផ្ទះអ្នកភូមិ, ពួកយើងសង្កេតឃើញថាមានក្មេងៗជាច្រើនបានមកចោមរោមមើលបារាំង(ជនបរទេស)។ ពួកយើងបាននាំក្មេងៗលេងជាមួយគ្នាហើយនិងខ្លះទៀតបានគូររូបផងដែរ។ នៅយប់នោះដែរពួកយើងបានសម្រេចថានឹងឲ្យពួកគេមើលរឿងតុក្កតាមួយ ដើម្បីឲ្យកាន់តែមានភាពសប្បាយរីករាយបន្ថែមទៀត។
ដោយសារតែការនិយាយប្រាប់តៗគ្នារបស់អ្នកភូមិធ្វើឲ្យមានក្មេងៗជាច្រើនមកមើលរឿងតុក្កតានៅពេលយប់!
ប៉ុន្តែបញ្ហាទីមួយរបស់ពួកយើងនោះគឺ នៅសាលានោះមិនទាន់មានថាមពលអគ្គីសនីនៅឡើយ។ ដូចនេះពួកយើងត្រូវតខ្សែភ្លើងពីផ្ទះរបស់អ្នកភូមិដែលមានចម្ងាយ៣០ម៉ែត្រពីគ្នា។ (ពួកយើងគឺដាច់ភ្លើងជាច្រើនដងដែរពីព្រោះពេលនៅសាលាខ្លះគឺមានសត្វគោជាច្រើនបានដើរឆ្លងកកាត់ទៅវិញទៅមកជាច្រើនដង) នៅពេលក្រោយពួកយើងបានព្យាយាមចាក់រឿងតុក្កតាម្្តងទៀតប៉ុន្តែមេឃនៅភ្លឺពេកធ្វើឲ្យពិបាកមើល ហើយបើពួកយើងចាក់វានៅពេលដែលមេឃរៀងយប់បន្តិច គឺឪពុកម្តាយរបស់ពួកគេមកទទួលពួកគេទៅផ្ទះវិញដើម្បីញាំបាយ ធ្វើឲ្យពួកគេចកចានមើលរឿងតុក្កតា។ ពួកយើងសម្រចចិត្តថានឹងដោះស្រាយបញ្ហានេះឲ្យបានប្រសើរឡើងវិញ!
ចាប់តាំងពីពេលនោះមកមានកុមាររាប់ពាន់នាក់បានជួបប្រទះនឹងកិច្ចការដ៏អស្ចារ្យរបស់អ្នកស្មគ្រ័ចិត្តមកពីទូទាំងពិភពលោកដែលនាំឲ្យមាននូវស្នាមញញឹមនិងសំណើចដល់កុមារនៅក្នុងប្រទេសកម្ពុជា នេះជារឿងដ៏ល្អមួយ។ ក្នុងកំឡុងពេលប្រត្តិបត្តិការរបស់ពួកយើង មានអ្នកស្ម័គ្រចិត្តប្រមាណ៤៥នាក់បានជួយជាការផ្តល់នូវពេលវេលានិងជំនាញរបស់ពួកគេរយះពេល២សប្តាហ៍ឬច្រើនជាងនេះក៏មាន។ ពួកយើងទទួលបានជំនួយជាច្រើនតាមរយះ ការបរិច្ចាគ ការប្រមូល និងការគាំទ្រតាមប្រព័ន្ធអនឡាញផងដែរ។
នេះគឺរឿងពិតមួយសម្រាប់កុមារទាំងអស់នៅតាមទីជនបទនៃប្រទេសកម្ពុជា។ អ្នកសាកស្រមៃទៅមើលថាតើអ្នកមានអារម្មណ៍បែបណា នៅពេលដែលអ្នកបានជួបនូវអ្វីដែលថ្មីហើយមិនធ្លាប់បានឃើញសោះពីមុនមក? ជីវិតយ៉ាងនឹងផ្លាស់ប្តូររបៀបណានៅពេលដែលយើងជួបអ្វីដែលប្លែកហើយថ្មីទៀតនោះ? ម៉ូតូកង់បីសម្រាប់បញ្ចាំងរឿងតុក្កតាមិនមែនត្រឹមតែបញ្ចាំងតឿងតុក្កតាឲ្យមានភាពសប្បាយរីករាយនោះទេ តែគឺមានអ្វីច្រើនលើសពីនេះថែមទៀតផង។ ពួកយើងណែនាំនូវគំនិតល្អៗជាច្រើនទៀតមកពីបណ្តាប្រទេសផ្សេងៗទៅកាន់ក្មេងតូចៗហើយជួយឲ្យពួកគេរៀនលំហែរអារម្មណ៍បន្ទាប់ពីធ្វើការលំបាកជាច្រើន តាំងពីនៅតូចៗ។ ពួកយើងបានបង្រៀនពួកគេពីរបៀបរំសាយអារម្មណ៍ផងហើយទទួលបានចំណេះដឹងព្រមគ្នាផង, អនាម័យខ្លួនប្រាណ, ហាត់ប្រាណរបៀបយូហ្គាជាដើម។ ពួកយើងសង្ឃឹមថាតាមរយះការលើកទឹកចិត្តទាំងអស់នេះនឹងធ្វើឲ្យក្មេងមានភាពវៃឆ្លាតក្នុងការចង់ចេះចង់ដឹង, ហើយពួកយើងនឹងផ្តល់នូវរាល់ចម្លើយដែលពួកគេបានសួរ, ជាពិសេសមានភាពសប្បាយរីករាយនៅក្នុងការរៀនសូត្រនិងខិតខំប្រឹងប្រែងតស៊ូដើម្បីអនាគតរបស់ខ្លួននៅថ្ងៃអនាគត។
ហើយហេតុអ្វីត្រូវមានអង្គការម៉ូតូកង់បី?
ជាការពិតណាស់, មានភូមិខ្លះគឺពិតជាដាច់ស្រយាលខ្លាំងណាស់, នៅន្លែងដែលពួកយើងបានទៅលេងជាមួយក្មេងៗភាគច្រើនគឺមិនទាន់មានថាមពលអគ្គីសនីគ្រប់គ្រាន់នៅឡើយទេ ហើយការប្រើប្រាស់កង់ជាមធ្យោបាយដំណើរគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលយប់ មិនត្រឹមតែប៉ុណ្ណោះនោះទេគឺត្រូវប្រើរយះរហូតទៅដល់ ២ ម៉ោង បើសិនជិះចេញពីភូមិចូលមកក្នុងទីរួមខេត្ត ពោធិ៍សាត់។ ម៉ូតូកង់បីរបស់ពួកយើងមានប្រដាប់ប្រដាលេងជាច្រើន និងទូរទស្សន៍ទំហំ ៣២ អ៊ីញ ហើយពួកយើងក៏មាននៅថ្មសម្រាប់ស្តុកនូវថាមពលអគ្គីសនីត្រៀមទុកនៅពេលដែលពួកយើងទៅតាមភូមិដែលដាច់ស្រយាលទាំងអស់នោះផងដែរ។