TTT_top

អង្គការម៉ូតូកង់បីសម្រាប់កុមារ

ពួកយើងគឺអំពីកុមារតូចៗ

នៅឆ្នាំ២០១៥, ពួកយើងយើងបានចាប់ផ្តើមកម្មវិធី ម៉ូតូកង់បីសម្រាប់បញ្ចាំងរឿងដល់កុមារ និងផ្តល់នូវស្នាមញញឹមទៅកាន់កុមារតូចៗជាច្រើននៅតាមស្រុកនៃខេត្ត ពោធិ៍សាត់, ប្រទេស កម្ពុជា។ ម៉ូតូកង់បីសម្រាប់បញ្ចាំងរឿងដល់កុមារ ត្រូវបានចាប់ផ្តើមឡើងដោយសារពួកយើងបានសង្កេតឃើញថាគ្រប់ជំនួយដែលផ្តល់មកកាន់កម្ពុជាភាគច្រើនត្រូវបានផ្តល់ឲ្យទៅតែសាលាណាដែលមានលក្ខណះផ្លូវការស្តង់ដា ប៉ុន្តែនៅមានការខ្វះខាតទៅលើការផ្តល់ជំនួយទៅកាន់សាលាដែលមិនសូវផ្លូវការដែលស្ថិតនៅក្នុងសភាពខ្វះខាត និងការអប់រំលក្ខណះឯកជន។ កុមារតម្រូវឲ្យជួយគ្រួសារតាំងពីតូចៗហើយមិនមានពេលវេលាលេងបានច្រើនទេ។ កម្មវិធី ម៉ូតូកង់បីសម្រាប់បញ្ចាំងរឿងដល់កុមារ របស់ពួកយើងគឺចង់អភិវឌ្ឍន៍ក្មេងៗឲ្យមានភាពសប្បាយរីករាយកាន់តែច្រើន, ស្នាមញញឹមកាន់តែកើនឡើង, ហើយជាពិសេសមានភាពរីកដុះដាលនៃការគិតដោយចេះចង់បានអ្វីដែលប្រសើេរជាងអ្វីដែលពួកគេកំពុងតែមាន។ គ្រប់យ៉ាងប្រព្រឹត្តិទៅយ៉ាងរលូនហើយការលេងនៅពេលទំនេរក៏ក្លាយទៅជារឿងធម្មតារបស់កុមារតូចៗ។ នៅពេលដែលយើងលេងជាមួយកុមារតូចៗយូរទៅធ្វើឲ្យពួកយើងមានការយល់ពួកគេកាន់តែខ្លាំងហើយជាផលប្រយោជន៍សម្រាប់ពួកយើងដើម្បីជួយដល់ពួកគេទៀតផង។

នៅពេលដែលពួកយើងបានផ្តល់ពេលវេលាបន្ថែមទៀតទៅលើគម្រោងពួកយើង, គឺពួកយើងបានប្រាកដថាក្មេងៗទាំងនោះគឺមានអាយុនៅត្រឹមកម្រិតមតេយ្យ។ ក្នុងចំណោមសមាជិករបស់ពួកយើងមានសមាជិកមា្នក់ដែលជាអ្នកបង្កើត ហើយគាត់បានធ្វើការនៅក្នុងមន្ទីរអប់រំក្នុងខេត្តពោធិ័៍សាត់, គាត់បានជួយផ្តល់គំនិតដោយជួយឲ្យពួកយើងផ្លាស់ប្តូរពីការចែករំលែកការអប់រំបែបធម្មតាទៅជាការអប់រំបែបបច្ចេកទេស។ ការចែករំលែកការអប់រំនេះគឺសម្រាប់កុមារនៅថ្នាក់មតេយ្យសិក្សា ហើយពួកយើងបានសង្កេតឃើញថាកុមារនៅកម្ពុជាភាគច្រើនមិនទាន់ទទួលបានការអប់រំគ្រប់គ្រាន់នៅឡើយ។ រួមបញ្ចូលទាំងបណ្ណាល័យចល័តរបស់អង្គការម៉ូតូកង់បីរបស់ពួកយើងផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៧, ពួកយើងបានរីកចម្រើនច្រើនទៅលើគម្រោងមួយនេះ ហើយវាជាជំនួយទៅដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងជាធនធានដ៏ល្អមួយដល់ក្មេងៗ។ នៅក្នុងឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ពួកយើងមានគម្រោងធំមួយដើម្បីបន្ថែមទៅលើគម្រោងចាស់របស់ពួកយើង គឺពួកយើងនឹងជួយដល់អ្នកគ្រូលោកអ្នកគ្រូនិងសិស្សានុសិស្សតាមរយះការផ្តល់នូវធនធានល្អៗ ដែលមាននៅក្នុងទំព័រអនឡាញរបស់ពួកយើង ដោយមិនគិតថ្លៃអ្វីទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជា។ នៅសាលាមតេយ្យគឺចាប់ផ្តើមចូលរៀននៅពេលព្រឹក នាម៉ោង៧ព្រឹក អាចចេញទៅផ្ទះនៅម៉ោង១០ៈ៣០នាទី ហើយកម្មវិធី ម៉ូតូកង់បីសម្រាប់បញ្ចាំងរឿងដល់កុមារ គឺធ្វើឡើងនៅពេលល្ងាច។ ដូចនេះហើយទើបអង្គការពួកយើងត្រូវការពេលវេលាស្ទើរតែពេញមួយថ្ងៃដើម្បីចែករំលែកការអប់រំល្អដល់ក្មេងៗ។

រហូតមកដល់សព្វថ្ងៃនេះ ពួកយើងបានបន្ថែមអ្នកស្ម័គ្រចិត្តម្នាក់ទៀតនិងអ្នកស្ម័គ្រចិត្តលក្ខណះបណ្តោះអាសន្នដែលធ្វើការពេញម៉ោងសរុបបីនាក់,(អ្នកស្ម័គ្រចិត្តពីរនាក់ និងអ្នកធ្វើការយកប្រាក់កម្រៃមួយនាក់), បន្ថែមពីនេះក៏មានការគាំទ្រពីសហគមន៍និងអ្នកស្ម័គ្រចិត្តអន្តរជាតិផងដែរ។ ពួកយើងបានពង្រីកកម្មវិធី ម៉ូតូកង់បីសម្រាប់បញ្ចាំងរឿងដល់កុមារ ដោយធ្វើការជាមួយភូមិចំនួនប្រាំផ្សេងៗគ្នាហើយនិងសាលាពីរទៀត។ រីឯកម្មវិធី បណ្ណាល័យចល័តរបស់ម៉ូតូកង់បី គឺត្រូវបានដំណើរការជាមួយនឹងសាលារដ្ឋចំនួនប្រាំមួយនិងថ្នាក់រៀនមួយផ្សេងទៀតដែលមានភាពខ្វះខាតនៅក្នុងខេត្តពោធិ៍សាត់។

ពួកយើង ផ្តោតទៅលើ

ម៉ូតូកង់បីសម្រាប់បញ្ចាំងរឿង / 20%
Mobile library / 70%
Support other organisations / 10%

នៅថ្មីនេះ, ពួកយើងបានផ្តល់ពេលវេលាចំនួន៩០ភាគរយរបស់ពួកយើងផ្តោតទៅលើគម្រោងរបស់ពួកយើង ហើយលើសពីនេះទៅទៀត ពួកយើងបានចូលរួមជួយដល់អង្គការផ្សេងៗដែលមាននៅក្នុងខេត្ត ពោធិ៏សាត់ ផងដែរ។ រួមមាន BBC​, អង្គការខ្មែរក្រៅរដ្ឋាភិបាលដែលធ្វើការជាមួយសាលានិងតាមភូូមិ, DDSP ដែលធ្វើការជួយដល់ ជនដែលខ្សោយបញ្ញា, កុមារនិងមនុស្សពេញវ័យ, ដែលមាននៅក្នុងខេត្ត​ពោធិ៏សាត់, និង Pursat Alumni Association ដែលធ្វើការជួយដល់ការអភិវឌ្ឍន៍សង្គម។

25558039947_45ee421cab_k
Top